ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រីម្នាក់តាមដីការបស់សាលាដំបូងខេត្តកំពង់ស្ពឺ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កំពង់ស្ពឺ: ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិប្រវឹកពង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កម្លាំងនៃមន្ទីរយុត្តិធម៏កងរាជអាវុធហត្ថខេត្ត ដឹកនាំកម្លាំងដោយលោកអនុសេនីយ៍ត្រី ពេជ្រ ទីន នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ប្រះ ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្រ្គង ឃុំព្រះស្រែ ស្រុកឩដុង្គ ខេត្តកំពង់ស្ពឺ ធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក ហង់ ស៊ីថា ចៅក្រមស៊ើបសួរលេខ២១៩ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
បច្ចុប្បន្ន ជនសង្ស័យ បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីអនុវត្តតាមច្បាប់ ៕

 

មតិយោបល់