ព័ត៌មានជាតិ

ករណីឃាតកម្ម! បុរសម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណរឹតក ស្លាប់យ៉ាងអាណោចអាធ័ម

កណ្ដាលៈ កាលពីវេលាម៉ោង ៨ និង៣០ នាទីយប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៩
ត្រង់ចំណុចស្ពានព្រែករូងទី២ ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែតលេខ ២៨-២៩ ភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានករណីករណីប្រទះឃើញសាកសព។

ជនរងគ្រោះឈ្មោះ មឿក សុភ័ណ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយ មានជ័យ ។

វត្ថុតាងចាប់យក៖
១.រ៉ូឡូភ្លើងពណ៌លឿងចំនួន ០១ មានខ្សែភ្លើង ពណ៌លឿងមួយកំណាត់ប្រវែង ២,៦៤ម៉ែត្រ ជាប់នឹងរ៉ូឡូ។
២.ខ្សែក្រវ៉ាត់ក្បាលដែក មានរូបក្បាលខ្មោចចំនួន០១ មានប្រវែង ១,០៩ម៉ែត្រ។
៣.ខ្នើយចំនួន០១។

ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុ មាបប្រជាពលរដ្ឋ បានធ្វើដំណើរតាមផ្លូវជាតិលេខ៨ ស្រាប់តែប្រទះឃើញសាកសពខាងលើ រួចក៏រាយការណ៍ជូនសមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ចជំនាញ បានចុះមកធ្វើកោសល្យវិច័យវិទ្យាសាស្ត្រ នាយកដ្ឋាន ក្រសួងមហាផ្ទៃ សហការជាមួយ ការិយាល័យបច្ចេកទេសខេត្ត ជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត និងអធិការដ្ឋាននគរបាលស្រុក បានចុះធ្វើការពិនិត្យសាកសព៖

-សាកសពដេកផ្កាប់មុខ បែរក្បាលទៅទិសខាងលិចចម្ងាយ ៧.៣០ ម៉ែត្រ ពីចិញ្ចើមផ្លូវជាតិ សាកសពពាក់អាវយឺតដៃវែង ពណ៌ខ្មៅ មានឆ្នូតបីពណ៌លឿង ខាងខ្នងមានអក្សរ LFC រូបហង្ស មានរូតពីមុខ អាវយឺត ខាងក្នុងដៃខ្លី ពណ៌ខៀវលាយខ្មៅ ស្លៀកខោជើងវែង សាច់ក្រណាត់គគី ពណ៌ដី ខោទ្រនាប់ក្នុងពណ៌ក្រហម ពាក់ខ្សែចង្កេះ មានកម្ពស់ ១,៥៥ ម៉ែត្រ សក់ខ្លី។

-សាកសពនៅដៃទាំងសងខាងមានចង់ខ្សែភ្លើង ពណ៌លឿងរឹតភ្ជាប់គ្នា នៅកមានខ្សែក្រវ៉ាត់ រឹតជាប់នឹងក មានស្នាមទ្រុឌក លើគ្រាប់ពោតពីមុខដល់គល់ថ្គាមទាំងសងខាង ។

ក្រោយការពិនិត្យសមត្ថកិច្ចជំនាញសន្និដ្ឋានថា៖ ជាករណីឃាតកម្ម (ស្លាប់ដោយការរឹតក) ហើយសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់