ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនអ្នកលេងល្បែង ក្នុងនោះរួមមានទាំងអ្នកកាសែតផងដែរ

ភ្នំពេញ: នៅថ្ងៃអាទិត្យ ១៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១១ និង១៥នាទីព្រឹក នៅចំណុចដីឡូតិ៍ព្រៃស្មៅ (ទុកចោល) ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សមត្ថកិច្ច បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ករណីអំពើលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ជល់មាន់ និងអាប៉ោង)។

ជនសង្ស័យទី១ឈ្មោះ ទិត វិចិត្រ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៤៦៩ ផ្លូវលំ ភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុន (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ទី២ឈ្មោះ ឡុង តារ៉ា ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរជាងកញ្ចក់ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ទី៣ឈ្មោះ គឹម ង៉ែតសុពល ភេទប្រុស អាយុ ៦២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ទី៤ឈ្មោះ ហូ ផល ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំភូមិ ត្រពាំងថ្លឹង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ទី៥ឈ្មោះ សឿន សុង ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ រត់ម៉ូតូកង់បី (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ទី៦ឈ្មោះ មោក យ៉េន ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកកាសែត ពិភពថ្មីព័ត៍មាន (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ទី៧ឈ្មោះ ឈួន រ៉ាឈូ ភេទប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកកាសែត វីរ:សែនជ័យ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ទី៨ឈ្មោះ គ្រង រដ្ឋា ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរទីលំនៅផ្ទះជួល ផ្លូវលំ ភូមិគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ អ្នកកាសែត សង្រ្គោះប្រជាពលរដ្ឋខ្មែរស្នេហាជាតិ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) និងទី៩ឈ្មោះ គឹម សាវិត ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិ+ឃុំ សាម៉លជ្រុំ ស្រុកស្វាយទាប ខេត្តស្វាយរៀង មុខរបរ អ្នកកាសែត អំណាចខ្មែរ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន)។

វត្ថុតាងចាប់យក ៖
-សត្វមាន់ឈ្មោល (មានជល់)ចំនួន០៣ក្បាល
-សម្រាប់លេងអាប៉ោងចំនួន០១
-កម្រាលសម្រាប់ចាក់អាប៉ោងចំនួន០១ផ្ទាំង
-ជញ្ជីងថ្លឹងចំនួន០១
-កៅអីជ័រចំនួន០៩
-នាមប័ណ្ណមួយចំនួន
-ខ្នាយដែកចំនួន០២ដើម
-ទូរស័ព្ទដៃចាស់ចំនួន១១គ្រឿង
-លុយខ្មែរចំនួន៨៧០០០០រៀល (ប៉ែនសិបប្រាំពីរម៉ឺនរៀល) និង ម៉ូតូចំនួន០៤គ្រឿង៖ ម៉ាកវ៉េវ ពណ៌កាប់ស្តាំង ពាក់ស្លាកលេខ សារព័ត៍មាន 1K 8989 , ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1I 1656 , ម៉ាកស្គូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CE 6959 , ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DD-1080 ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី៕

មតិយោបល់