ព័ត៌មានជាតិ

លុចស៊ីស 330 ស្លាកលេខភ្នំពេញ 2AG-0486 ពន្លះម៉ូតូ១គ្រឿង ផ្ដាច់ជីវិតបុរសម្នាក់

សៀមរាប: ករណីគ្រោះថ្នាក់ចរាចរណ៍ ​រវាងរថយន្តបុកនិងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ កាលពីវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

រថយន្តម៉ាកលុចស៊ីស 330 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2AG.0486 អ្នកបើកបរឈ្មោះ ភឹង សម្បត្តិ ភេទប្រុស នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ធ្វើដំណើរពីជើងទៅត្បូង មកដល់ចំណុចខាងលើ បានបុកម៉ូតូមួយគ្រឿង ម៉ាកSuzukiស្មាស់ ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប 1E–1974 អ្នកបើកបរម៉ូតូឈ្មោះ ជុន សុខុម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានទិសដៅពីត្បូងទៅជើង។

ករណីនេះ បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង ចំណែករថយន្តរងការខូចខាតតិចតួច និងម៉ូតូខូចធ្ងន់។

មូលហេតុ៖ អ្នកបើកបររថយន្ត បើកបរមិនប្រកាន់ស្ដាំ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាងរថយន្ត និងម៉ូតូ ទៅរក្សាទុកនៅប៉ុស្តិ៍រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់