សៀមរាបៈ ជនបរទេសម្នាក់ បានដេកស្លាប់ដោយរាងកាយស្គមស្គាំង សល់តែស្បែក និងឆ្អឹង ថែមទាំងមានការកាត់ជើងឆ្វេងត្រឹមជង្គង់ទៀតផង បង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោងប្រមាណជាង ៣រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះល្វែង (Apartament) មួយកន្លែង ស្ថិតនៅក្រុមទី០៥ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
សពជនរងគ្រោះឈ្មោះ Nelson Esch Antony Steven ភេទប្រុស ជនជាតិអាហ្រ្វិកខាងត្បូង (South Africa) អាយុ ៦៨ឆ្នាំ មុខរបរ ចូលនិវត្តន៍ បច្ចុប្បន្នបានមកស្នាក់នៅបន្ទប់លេខ5A កន្លែងកើតហេតុ។
តាមការពិនិត្យកន្លែងកើតហេតុ ដែលត្រូវបានការពារនោះ ពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។
បច្ចុប្បន្ន សពត្រូវបានការិយាល័យបច្ចេកទេស បញ្ជូនយកទៅតម្កល់ទុកនៅមន្ទីរ ពេទ្យរុស្ស៊ី ។
តាមការសន្និដ្ឋានរបស់គ្រូពេទ្យកោសល្យវិច័យជំនាញ សពរងគ្រោះ បានស្លាប់ដោយសារដំបៅក្លាយ ហើយមេរោគ វាយលុកចូលក្នុងឈាម ក្រោយពេលកាត់ជើង ដោយមិនបានទៅព្យាបាលត្រឹមត្រូវ៕
មតិយោបល់