ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ធ្លាក់ពីលើដំបូលផ្ទះស្លាប់

ពោធិ៍សាត់: កាលពីវេលាម៉ោង០៩ និង០៣នាទីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ បុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅភូមិចាន់សេរី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ ហែល តាប់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

ដំណើររឿង៖ ជនរងគ្រោះ បានយកខ្សែភ្លើងឡើងតភ្លើង នៅលើដំបូលផ្ទះ ដោយមិនប្រយ័ត្ន ស្រាប់តែជនរងគ្រោះ ក៏ត្រូវខ្សែភ្លើងឆក់ធ្លាក់ពីលើដំបូងផ្ទះផ្ងារក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗ។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចមូលដ្ឋាន បានចុះត្រួតពិនិត្យដល់ទីតាំងខាងលើ រួចក៏ប្រគល់សពជនរងគ្រោះ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់