ព័ត៌មានជាតិ

លាន់ឮដូចរន្ទះ ម៉ូតូ០២គ្រឿងបុកគ្នា ស្លាប់ និងរបួស ២នាក់

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ០២គ្រឿង បុកគ្នាចំពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ កាលពីវេលាម៉ោង១៧ និង០៥នាទីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវក្រាលបេតុង ត្រង់ចំណុចភូមិស្វាយអត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ម៉ូតូបង្កម៉ាកHONDAC125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខកណ្ដាល 1M-8401 បើកបរដោយឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ៥៩ឆ្នាំ នៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព) ធ្វើដំណើរពីត្បូងទៅជើង (បញ្ច្រាសទិសគ្នា)។

មកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយនឹងម៉ូតូមួយគ្រឿង ម៉ាកHONDAC125 ពណ៌ខ្មៅប្រភេទស្រី ពាក់ស្លាកលេខភ្នំពេញ1FE-7588 បើកបរដោយឈ្មោះ ភឹម សុធន ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ (មិនពាក់មួកសុវត្ថិភាព)។

ក្រោយកើតហេតុ សពសមត្ថកិច្ច បានធ្វើកំណត់ហេតុ រួចប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាង បន្ទាប់ពីធ្វើការវាស់វែង សមត្ថកិច្ច បានយកមករក្សាទុកនៅអធិការនគរបាលស្រុក៕

មតិយោបល់