ពោធិ៍សាត់ៈ កាលពីវេលាម៉ោង១៥និង១០នាទីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ មានករណីក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ លង់ទឹកស្រះស្លាប់ នៅចំណុចខាងជើងផ្ទះរបស់ជនរងគ្រឡ ចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិអន្លង់វិល ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ជនរងគ្រោះឈ្មោះ ភោគ មករា ភេទប្រុស រស់នៅភូមិឃុំកើតហេតុ។
ប្រភពពីម្ដាយជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ កូនគាត់ (ជនរងគ្រោះ) បានដើរលេងជាមួយកូនអ្នកស្រុកជិតខាង ខណៈនោះរូបគាត់ ក៏មិនបានចាប់អារម្មណ៍ឡើយ ដោយមួយសន្ទុះក្រោយមក មិនឃើញកូន គាត់ក៏សួរក្មេងៗកូនអ្នកស្រុក ស្រាប់តែក្មេងៗទាំងនោះឆ្លើយថា មិនបានឃើញជនរងគ្រោះទេ ពេលនោះរូបគាត់ និងប្តីបាននាំគ្នាស្រែកឲ្យអ្នកស្រុកជួយរក ស្រាប់តែប្រទះឃើញសពកូនស្លាប់នៅក្នុងទឹកស្រះ ក៏នាំគ្នាចុះសង់យកសពមកធ្វើបុណ្យនៅលំនៅដ្ឋានតែម្តង។
មូលហេតុ៖ បណ្តាលមកពីឪពុកម្តាយ មានការធ្វេសប្រហែស មើលកូនមិនបានដិតដល់ ទើបធ្វើឲ្យកុមាររងគ្រោះលង់ទឹកស្លាប់បែបនេះ ៕
មតិយោបល់