កណ្តាលៈ នៅវេលាម៉ោង ០០ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនា ត្រង់ចំណុចផ្លូវជាតិលេខ២ មុខវត្តព្រែកឬស្សី ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះទី១-ឈ្មោះស្រ៊ន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ (របួសស្រាល) ទី២-ឈ្មោះធី ភេទប្រុស អាយុ២៤ឆ្នាំ (របួសធ្ងន់) និងទី៣ឈ្មោះ កោក ភេទប្រុស អាយុ១៩ឆ្នាំ (របួសធ្ងន់) អ្នកទាំង០៣មានទីលំនៅភូមិតាបេស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖
-ម៉ូតូ១គ្រឿងម៉ាក wave100 ពណ៌ខ្មៅ ស្លាកលេខកណ្តាល 1V-5161( របស់ជនរងគ្រោះឈ្មោះ កោក)។
-ដាវ១ដើមប្រវែង៧០cm (របស់ជនសង្ស័យបន្សល់ទុកនៅកន្លែងកើតហេតុ) ។
ជនសង្ស័យ២០នាក់ (មិនស្គាល់អត្តសញ្ញាណ) បានជិះម៉ូតូ ១០គ្រឿង៖ មានម៉ាក nex ពណ៌សលាយទឹកក្រូច១គ្រឿង, nex ពណ៌សលាយខៀវ១គ្រឿង, let ២គ្រឿង, សង់ពណ៌
ក្រហម ស៊េរី២០១៩មួយគ្រឿង, ក្រៅពីនោះ មិនចាំម៉ាក (គេចខ្លួន) ។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បាននាំគ្នាជិះម៉ូតូចេញពីផឹក ស្រាក្រឡុក នៅមាត់ស្ទឹងក្បែររោងអ្នកតាថៃជឺតាខ្មៅ ហើយនៅពេលជិះដល់ស្តុបក្រពើហា ក៏ស្រាប់តែឃើញជនសង្ស័យខាងលើ ជិះដេញតាមរហូតដល់មុខវត្តព្រែកឬស្សី ទើបជនរងគ្រោះក៏បត់មកស្តាំ ចូលតាមផ្លូវក្បែរសង្កាត់ព្រែកឬស្សី ហើយម៉ូតូជនរងគ្រោះ ក៏ជ្រុលទៅបុកជាប់និងរបងសាលាសង្កាត់ បណ្តាលឲ្យជនរគ្រោះឈ្មោះ ធី និងឈ្មោះកោក ដួលដេកលើថ្នល់ ចំណែកជនរងគ្រោះម្នាក់ទៀត ឈ្មោះ ស្រ៊ន វិសាល បានរត់ចោលម៉ូតូ នៅសល់ជនរងគ្រោះ២នាក់ ក៏ត្រូវក្រុមជនល្មើស យកដាវសាម៉ូរ៉ៃ កាប់លើក្បាលបណ្តាលឲ្យមានរបួសស្នាមយ៉ាងធ្ងន់ ហើយក្រុមជនសង្ស័យ បានជិះគេចខ្លួនបាត់ទៅ។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកយកមកព្យាបាលនៅមន្ទីពេទ្យជ័យជំនះ និងបញ្ជូនបន្តទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។
ករណីនេះ សមត្ថកិច្ចក្រុងតាខ្មៅ កំពុងបន្តកិច្ចការស្រាវជ្រាវ និងស៊ើបអង្កេត៕
មតិយោបល់