ព័ត៌មានជាតិ

ខា​រ៉ា​អូរ​ខេ​យីហោ​១៦៨​អគ្គីភ័យ​លេប​ត្របាក់​អស់​ចំនួន​៨​បន្ទប់​ទាំង​កណ្ដាលយប់​

​ភ្នំពេញ ៖ អគ្គិភ័យ​មួយ​បាន​បង្ក​អោយមាន​ការភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចុះ​អន្តារគមន៍​ដោយ​សារ​បន្ទប់​ខារ៉ាអូខេ​លេខ​៣៧ យីហោ​១៦៨ មាន​អណ្ដាតភ្លើង​ឆាបឆេះ​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ទាំង​នារី​ធ្វើការ​នៅ​ទីនោះ​និង​ភ្ញៀវ​ដែល​ចូល​ទៅ​ច្រៀង​រត់​ចេញ​ប្រសាច កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃទី​២៩​ខែ​ឧសភា​ឆ្នាំ​២០១៤ ស្ថិតនៅ​ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា បន្ទប់​ដែល​មាន​អគ្គិភ័យ​ឆាបឆេះ​នេះ គឺ​មិន​មាន​ភ្ញៀវ​ចូល​ច្រៀង​ទេ ប៉ុន្តែ​បន្ទប់​ក្បែរ​នោះ​មាន​ភ្ញៀវ​ចូល​ច្រៀង ហើយ​នៅ​មុន​មាន​ការភ្ញាក់ផ្អើល​គឺ​នារីៗ​ធ្វើការ​នៅ​ទីនោះ​ធុំក្លិន​ឈ្ងៀម​និង​ផ្សែងហុយ​ចេញមក ក៏​ដើរ​ទៅ​បើកទ្វារ​មើល​ទើប​ដឹងថា​មាន​អណ្ដាតភ្លើង​ឆាបឆេះ​នៅក្នុង​បន្ទប់​នោះ​ទើប​បង្ក​អោយ​មាន​ការ​ភ្ញាក់​នាំគ្នា​រត់​ចេញ​យ៉ាង​ប្រសេចប្រសាច​។​
​ភ្លាម​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយគ្រឿង​បាន​ចេញ​អន្តរាគមន៍​ទៅដល់​កន្លែងកើតហេតុ ប៉ុន្តែ​មិន​បាន​បាញ់​ទឹក​ពន្លត់​ភ្លាមៗ​ទេ ដោយសារ​តែ​ផ្លូវ​ចូល​ពិបាក​ក្នុងការ​បាញ់​ពន្លត់​។ គេ​មិន​ទាន់​ដឹង​ថា​អគ្គិភ័យ​នេះ​បណ្តាលមកពី​មូលហេតុ​អ្វី​នោះ​ទេ​។

​តែ​ជា​ជំហាន​ដំបូង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​អាច​បង្ក​ដោយ​ការ​ទុស្សេ​ចរន្តអគ្គិសនី ឬក៏​អាច​បណ្ដាលមកពី​មាន​ភ្ញៀវ​ជក់បារី​ហើយ​ចោល​កន្ទុយបារី​ចូលទៅក្នុង​បន្ទប់​បណ្ដាលអោយមាន​ភ្លើង​ឆាបឆេះ​តែម្ដង ប៉ុន្តែ​ចំពោះ​មូលហេតុ​ពិតប្រាកដ​រង់ចាំ​សមត្ថកិច្ច​ធ្វើ​ការស្រាវជ្រាវ​បន្ត​តើ​បណ្ដាលមកពី​អ្វី​?​នៅក្នុង​ហេតុការណ៍​នោះ​គេ​ក៏​បាន​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​ក៏ដូចជា​អាជ្ញា​ពាក់ព័ន្ធ​ចុះមក​ត្រួតពិនិត្យ​មើល​ផងដែរ​។​

​បន្ទាប់ពី​កើតហេតុ​ជិត​កន្លះ​ម៉ោង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១៥​គ្រឿង​បាន​ចុះជួយ​អន្តរា​គន៍​បាញ់​ពន្លត់ភ្លើង​ដោយ​ប្រើ​រយៈពេល​ជិត​២​ម៉ោង​ទើប​អាច​គ្របគ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​។ ដោយ​អគ្គិភ័យ​បាន​លេប​ត្របាក់​អស់​បន្ទប់​ខារ៉ាអូខេ​ចំនួន​៨​បន្ទប់​នៅ​ជាន់​ទី​២​ទាំងស្រុង​និង​ពុំ​បណ្ដាលអោយ​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​ទេ​៕

2014-05-30_084740
2014-05-30_084802

មតិយោបល់