ភ្នំពេញៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា ស្ត្រីម្នាក់ បានដើរឆ្លងថ្នល់ ក៏ត្រូវម៉ូតូបុកបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះតាមរថយន្ត។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៤និង៥០នាទីព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខផ្ទះ៣២០Eo ផ្លូវលេខ២១៧ ភូមិទី៩ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា។ ក្រោយកើតហេតុ ម៉ូតូបង្កហេតុបានបើករត់ តាមបណ្តោយផ្លូវលេខ២១៧ឆ្ពោះទៅទិសខាងកើតបាត់តែម្តង ។
ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណ មានអាយុប្រហែលជា ៦៨ឆ្នាំ។ បច្ចុប្បន្ន សពត្រូវបានដឹក យកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីប្រកាសសួររកសាច់ញាតិ។
ភិនភាគជនរងគ្រោះ ៖ កម្ពស់ប្រហែលជា ១ម៉ែត្រ៤០ សពបុរស ម្រាមដៃខាងស្តាំខើច ពាក់អាវយីតឆ្នូតស+ក្រហម+លឿង ខោយីតសខ្មៅ។ បើបងប្អូនបានឃើញ និងស្គាល់ភិនភាគខាងលើ សូមទំនាក់ទំនងមកកាន់អធិការដ្ឋាននគរបាលខណ្ឌ៧កមរា ទូរស័ព្ទលេខ០១២៩៨៨០១៨៕
មតិយោបល់