ព័ត៌មានជាតិ

ម្ដាយឱបសពកូន ទ្រហោយំ រថយន្តបុកស្លាប់ សិស្សសាលាយកបាត្រ រងរបួស ៣នាក់

ភ្នំពេញ: នៅវេលាម៉ោង ៥ និង០៦នាទីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវជាតិលេខ០១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកនិងរ៉ឺម៉កកង់បី ហើយរថយន្តបង្ក រេចង្កូតទៅបុកសិស្សសាលាបឋមសិក្សាយកបាត្រ ។

ករណីនេះ បណ្តាលឲ្យស្លាប់ម្នាក់ និងស្ត្រី២នាក់ រួមទាំងក្មេងសិស្សសាលាម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

មូលហេតុ៖ តៃកុងបើកបរ ខ្វះការប្រុងប្រយ័ត្ន។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញរថយន្តបង្ក ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ លុះដល់ចំណុចកើតហេតុ បានរេចង្កូតបុកនឹងរ៉ឺម៉កកង់បី បណ្តាលឲ្យស្ត្រី២នាក់រងរបួសធ្ងន់ ហើយភ្លាមៗនោះ រថយន្តបង្កបានជ្រុលចង្កូត បុកក្មេងសិស្សសាលាម្នាក់ រងរបួសធ្ងន់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះធ្វើការវាស់វែង យករថយន្តបង្ក និងរម៉កកង់បី ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នា តាមច្បាប់ ចំណែកសពបានប្រគល់ឲ្យសាច់ញាតិ និងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់