បន្ទាប់ពីការរលាកភ្លាមៗនៅលើរាងកាយ លោកអ្នកអាចចុះទៅត្រាំងក្នុងទឹកដើម្បីកាត់បន្ថយកំដៅ ដែលធ្វើឲ្យស្បែករបស់លោកអ្នកមានសភាពធូរស្រាលជាងមុន។ បន្ទាប់មកយកស៊ុតគោះចូលទៅក្នុងចានស្អាតមួយដាច់ដោយឡែក និងកូរវាឲ្យសព្វ ដើម្បីត្រាំងកន្លែងដែលរលាកនោះ។ ប្រសិនបើអ្នកមិនយកស៊ុតព្យាបាលភ្លាមៗទេ និងធ្វើឲ្យមានការរលោកធ្ងន់ធ្ងរ។ បន្ទាប់ពីការត្រាំកន្លែងរលោកនៅក្នុងស៊ុត ស្បែករបស់អ្នកនឹងគ្រៀមយ៉ាងឆាប់រហ័ស ព្រមទាំងអាចការពារស្រទាប់ខាងក្រៅបាន។
វិធីសាស្ត្រនេះអាចជួយឲ្យកន្លែងរលាករបស់អ្នកមានភាពត្រជាក, កាត់បន្ថយការឈឺចាប់, ស្បែកដែលបំរុងក្លាយទៅជាពងបែកនៅសល់តិចតួចបំផុត។ អ្នកត្រូវចង់ចាំថាធ្វើការអនុវត្តជារៀងរាល់ថ្ងៃ យ៉ាងហាចណាស់ឲ្យបាន ៤ ស៊ុតក្នុងពេលព្យាបាលម្តងៗ និងធ្វើឲ្យស្បែករបស់អ្នកត្រឡប់មកធម្មតាវិញក្រោយពលជាសះស្បើយ៕
ព័ត៌មានជាតិ
មតិយោបល់