កំពតៈ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងករណីប៉ងរំលោភសេពសន្ថវៈលើនារីម្នាក់។
ជនសង្ស័យឈ្មោះ ហង្ស មុន្នីឧត្តម ហៅដា អាយុ២៥ឆ្នាំ រស់នៅឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ចំណែកនារីរងគ្រោះ អាយុ១៦ឆ្នាំ។
តាមសម្ដីជនរងគ្រោះ បានអះអាងថា មុនពេលកើតហេតុ ខណៈដែលនាង បានងើបពីដំណេក ហើយបានដើរចូលបន្ទប់ទឹក ក្នុងផ្ទះរបស់នាង ស្រាប់បុរសខាងលើ បានចូលទៅពីក្រោយ ហើយចាប់នាងផ្តួលប៉ងរំលោភសេពសន្ថវៈយ៉ាងកំរោល ពេលនោះនាងបានរើបម្រះ និងស្រែឲ្យគេជួយ ភ្លាមៗនោះមានអ្នកជិតខាង និងសមត្ថកិច្ចមូលដ្ឋានទៅដល់ ធ្វើអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យបានតែម្ដង។
ក្រោយចាប់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង រួចបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី៕
មតិយោបល់