រតនគិរីៈ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១និង០៥នាទី ប៉ុស្តិ៍នគរបាលរដ្ឋឃុំកាឡែង បានទទួលបានព័ត៌មានពីលោក ក្លែ ផ្លោក ប្រជាការពារភូមិសាយ៉ស់ ថា មានករណី មនុស្សដេកស្លាប់ នៅចំណុចខាងក្រោយផ្ទះលោក ស្វីន វេវ ស្ថិតក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។
ជនរងគ្រោះស្លាប់ឈ្មោះ ស្វីន សត្យា ភេទស្រី អាយុ២១ ឆ្នាំ ជនជាតិទំពួន មុខរបរ ពលរដ្ឋ ទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើ ។
ក្រោយទទួលព័ត៌មាន កំលាំងប៉ុស្តិ៍ សហការណ៍ជាមួយកំលាំងជំនាញបច្ចេកទេសស្រុកលំផាត់ ក្រុមប្រឹក្សាឃុំ មេភូមិ និង គ្រូពេទ្យ មណ្ឌលសុខភាពលំផាត់ បានចុះទៅដល់កន្លែងកើតហេតុ និង បានត្រួតពិនិត្យសាកសព រួចគ្រូពេទ្យ បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារ ជម្ងឺប្រចាំកាយប្រកាច់ស្លាប់ ( ឆ្កួតជ្រូក ) ។
បន្ទាប់ពីពិនិត្យសាកសព ចប់សព្វគ្រប់កំលាំងជំនាញ ប៉ុស្តិ៍និង គ្រូពេទ្យ បានធ្វើកំណត់ហេតុប្រគល់សាកសពជូនឪពុកម្តាយ នៃសពដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់