Post News Media ព័ត៌មានជាតិ សាំយ៉ុង១គ្រឿង...

សាំយ៉ុង១គ្រឿងប្រេងម៉ាស៊ូត២៥ប៊ីដុងសាំង២ពុយស្រាបៀរ៣០កេសទឹកផ្លែឈើ២០កេសនិងឯកសារមួយចំនួនទៀតត្រូវអគ្គិភ័យឆាបឆេះខ្ទេចនៅស្រុកគូលែន

ព្រះវិហារ: មានករណីភ្លើងឆេះរថយន្ត១គ្រឿង ម៉ាកសាំយ៉ុង
ពណ៍ស ពាក់ស្លាកលេខកំពង់ចាម 2A.4297 បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១៩ នៅស្រុកគូលែន ខេត្តព្រះវិហារ ដែលបើកបរដោយម្ចាស់ឈ្មោះដេង វ៉ាន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអាជីវករ«លក់ដូ»មានទីលំនៅភូមិសុច ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
ហេតុការខាងលើបណ្តាលឲ្យខូចខាតបណ្តាលឲ្យឆេះរថយន្តចំនួន១គ្រឿង ប្រេងម៉ាស៊ូតចំនួន២៥ប៊ីដុង «ចំណុះ១ប៊ីដុង ៣០លីត្រ» ស្មើនឹង៧៥០លីត្រ ប្រេងសាំងចំនួន២ពុយ ស្មើនឹង៤៤០លីត្រ ស្រាបៀរចំនួន៣០កេស ទឹកផ្លែឈើចំនួន២០កេស និងឯកសារសម្គាល់រថយន្ត ។
មូលហេតុ ការដឹកជញ្ជូនប្រេង ខុសលក្ខណ:បច្ចេកទេស និងទុស្សេចរន្តអគ្គិសនីរថយន្ត ។
ការប្រើប្រាស់កម្លាំង និងរថយន្តពន្លត់អគ្គីភ័យ ៖
. ការប្រើប្រាស់កម្លាំងសរុបចំនួន១៥នាក់
+ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំត្បែងពីរ ចំនួន០៣នាក់ ។
+ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកចំនួន០៦នាក់ ។
+ កម្លាំងផ្នែកសឹករងស្រុកចំនួន០៤នាក់ ។
+ កម្លាំងកងរាជអាវុធហ័ត្ថស្រុកចំនួន០២នាក់ ។
រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុក ប្រើប្រាស់ទឹកអស់ចំនួន២ឡាន៕