មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ(DMC) បាននិយាយថា មនុស្ស ១៤នាក់បានស្លាប់ និង មនុស្សម្នាក់បាត់ខ្លួន បន្ទាប់ពីមានខ្យល់បក់និងភ្លៀងធ្លាក់ខ្លាំង នៅទូទាំងប្រទេសស្រីលង្កា ចាប់តាំងពី សប្តាហ៍មុនមក។
យោងតាមតួលេខថ្មីរបស់ មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ(DMC) បានឲ្យដឹងថា គ្រួសារជាង ១០០,០០០គ្រួសារ ត្រូវបានរងផលប៉ះពាល់ នៅក្នុងស្រុកចំនួន9 ដោយសារ អាកាសធាតុមិនល្អ ខណៈមនុស្ស ១១៤នាក់ បានផ្លាស់ទីលំនៅទៅកាន់ទីសុវត្ថិភាព និង ២២នាក់ បានរងរបួស។
ក្រសួងឧតុនិយមរបស់ប្រទេសស្រីលង្កា កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ការប្រកាសអាសន្នពណ៌ ក្រហមត្រូវបានចេញសម្រាប់ស្រុកចំនួន ១៩ ខណៈដែលភ្លៀងធ្លាក់ខ្លាំង លើសពី ១០០មីលីម៉ែត្រ ត្រូវបានរំពឹងទុកនៅក្នុងស្រុកចំនួន ១៩។
មតិយោបល់