Post News Media ព័ត៌មានជាតិ ជនរងគ្រោះចូលព...

ជនរងគ្រោះចូលពេទ្យ ចំណែកអ្នកបង្ករត់គេចពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ

តាកែវ: ករណីហិង្សាមួយដែលបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល៤និង០០នាទី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិពោធិ៍បាយ ឃុំកំពែង ស្រុក គិរីវង់ ខេត្តកែវ។
បង្ករឡើងដោយជនសង្ស័យឈ្មោះ កុប បុល ភេទប្រុស អាយុ39ឆ្នាំមានទីលំនៅភូមិពោធិ៍បាយ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ បានយកដែកបំពង់ទីបវាយទៅលើឈ្មោះម៉ោង សារិទ្ធ ភេទប្រុស អាយុ36ឆ្នាំមានទីលំនៅ ភូមិ ឃុំជាមួយគ្នា ដោយពុំដឹងមូលហេតុអ្វីទេបណ្ដាលឲ្យរងរបួសបែកក្បាល និង ហើមកំភួនដៃខាងឆ្វេង ។ ក្នុងករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនមុខសញ្ញា និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕