ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញ: យោងតាមផេករបស់នគរបាលជាតិបានឲ្យដឹងថាកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី២បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ជាក់ស្តែងករណីលួចម៉ូតូប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥០ផ្លូវលេខ១៤៦ក្រុមទី៣៥ភូមិ១១សង្កាត់ផ្សារដេប៉ូទី២ខណ្ឌទួលគោករាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៦និង១០នាទី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩នេះ មានឈ្មោះសេង គឹមហៀង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ(ជួលបន្ទប់ដេកតាមផ្ទះសំណាក់)។

ក្នុងការឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងម៉ូតូចំនួន០២គ្រឿង(ម៉ាកHondaScoopyពណ៌សពាក់ស្លាកលេខភ្នំពេញ1GJ-0148(ជារបស់ជនរងគ្រោះ)និងម៉ាកHondaIconពណ៌ពណ៌ក្រហមលាយសពាក់ស្លាកលេខភ្នំពេញBL-4593),ដែកកែច្នៃរាងសំប៉ែតមុខសួចចំនួន០១សោរទីបលេខ៨ចំនួន០១(ជារបស់ជនសង្ស័យ)។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នពេញចាត់ការតាមផ្លូវច្បាប់៕

 

មតិយោបល់