ឪពុកម្តាយក្មេងប្រុសដែលមានអាយុ ១១ ឆ្នាំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលរកឃើញគ្រាប់បែកដៃមួយដែលមិនទាន់ផ្ទុះនៅក្នុងផ្ទះរបស់ពួគេ។ តាមប៉ូលិសនៅក្នុងប្រទេសអ៊ីស្រាអែលបានឲ្យដឹងថាឪពុកម្តាយរបស់ Modi បានរកឃើញកូនរបស់ខ្លួនបានយកគ្រាប់បែកមួយចូលទៅក្នុងផ្ទះ បន្ទាប់ពីគាត់បានឃើញនៅខាងក្រៅផ្ទះ។ ភ្លាមៗនោះពួកគាត់បានទាក់ទងទៅប៉ូលិសដើម្បីនាំយកគ្រាប់បែកនោះចេញឲ្យឆ្ងាយ កុំឲ្យមានបញ្ហាដល់ខ្លួន និងអ្នកជិតខាង។
ក្មេងរូបនោះបាននិយាយថានេះមិនមែនជាលើកទីមួយទេដែលគាត់បានឃើញគ្រាប់បែកដៃនៅតាមចិញ្ចីមផ្លូវក្បែរលំនៅស្ថានរបស់គាត់។ កាលពីខែមុនក្មេងប្រុសម្នាក់នេះក៏បានឃើញគ្រាប់បែកដៃនៅខាងក្រៅខណៈពេលដែលគាត់លេងនៅតាមផ្លូវនៃទីក្រុង Elad តែសំណាងល្អគ្មាននរណាម្នាក់រងរបួសនោះទេ៕
មតិយោបល់