ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ជួញម៉ាទឹកកក៥កញ្ចប់!

បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនម៉ាទឹកកកចំនួន៥កូនថង់តូច ហើយត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញនេះ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀនបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននោះឈ្មោះ ពៅ សម្បត្តិ ហៅតឿ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ/សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ទៀតថា នៅពេលដែលឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញាបាន រហូតឈានដល់ការឃាត់ខ្លួន និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៥កូនថង់តូច ស្មើរ២,៩១ក្រាម និងទូរស័ព្ទដៃ១គ្រឿង ដុំសាកថ្ម១ ដែលបង្ក្រាបបាននៅវេលាម៉ោង៤និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្សារមង្គលស្ថិតភូមិ/សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

មតិយោបល់