ព័ត៌មានជាតិ

រថយន្តដឹកស៊ីម៉ងតិ៍បុករះចូលអាហារដ្ឋានម៉ូណាក្រឡាប់កិនម៉ូតូ ១០គ្រឿង

ភ្នំពេញ: កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅអាហារដ្ឋានម៉ូណា ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ២០១១ ក្នុងភូមិ គោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានរថយន្តដឹកស៊ីម៉ងតិ៍មួយគ្រឿងបុករះ ម៉ូតូ១០គ្រឿង។

រថយន្តបង្កម៉ាក់ KIA ពណ៌ខៀវ ពាក់ស្លាកភ្នំពេញ 2S-3904 បើកបរដោយឈ្មោះ ណូ ណាក់ ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅដេប៉ូលក់គ្រឿងសំណង់ ចេង លីមអៀង ម្តុំមជ្ឈមណ្ឌពាណិជ្ជកម្មបឹងបៃតង។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកស៊ីម៉ង់តិ៍ខាងលើ បានធ្វើដំណើរតាមផ្លូវលេខ ២០១១ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿនមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តរេចង្កូត ទៅស្តាំដៃបុកចូលអាហារដ្ឋានម៉ូណាទាំងកម្រោលតែម្តង។
បណ្ដាលឲ្យបាក់បង្គោលស្លាកកំណត់ល្បឿន រានទេវតា និងម៉ូតូដែលកំពុងឈប់ចតត្រៀបត្រា នៅមុខហាងចំនួន ៦គ្រឿង បុករុញទៅគរលើគ្នានៅ កៀនជញ្ជាំងរងការខូចខាតហើយ រថយន្តក៏ក្រឡាប់សង្កត់ទៅលើ ម៉ូតូ៣គ្រឿង និងម៉ូតូកង៣មួយគ្រឿងទៀត ដែលឈប់ចតនៅមុខ ហាងលក់គ្រឿងបន្លាស់រថយន្តយីហោ «អេង ឡុង» ។ អ្នកបើកបររថយន្តត្រូវបានប្រជាពលរដ្ឋនាំគ្នា ឃាត់ខ្លួន ប្រគល់ឲ្យនគរបាលដើម្បីដោះស្រាយ។

សូមបញ្ជាក់៖ ករណីនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសទេ៕

មតិយោបល់