ភ្នំពេញៈ បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបានចូលទៅឃាត់ប្តីប្រពន្ធគេឈ្លោះគ្នា ខណៈដែលប្តីប្រពន្ធ១គូនោះឈ្លោះគ្នាហើយរត់ចូលផ្ទះជនរងគ្រោះ បែរជាត្រូវគេវាយមួយឈើជ្រុង បណ្តាលឲ្យបាក់.កស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមផ្លូវបេតុង ក្រុម១២ ស្ថិតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ និងឃាត់ខ្លួនបានបក្ខពួកជនសង្ស័យបានម្នាក់ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ កែវ សុផាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ
សពឈ្មោះ ថាម យាំងសឿង ជនជាតិវៀតណាម អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិកើតហេតុ។ចំណែកជនបង្កទាំង២នាក់ប្តីប្រពន្ធគេចខ្លួនបាត់។
បច្ចុប្បន្នបក្ខពួកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើ ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់