ភ្នំពេញៈ ឃ្លាំងស្តុកអេតចាយមួយកន្លែង មិនត្រឹមអត់មានអាជ្ញាប័ណ បើកអាជីវកម្មក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យប៉ុណ្ណោះទេ ថែមទាំងយកបាវអេតចាយ មកដាក់លើផ្លូវបេតុង ដុតបង្ហុយផ្សែងពាសវាល ពាសកាល ធ្វើឲ្យប្រជាពលរដ្ឋរះគន់ អាជ្ញាធរចុះទៅត្រួតពិនិត្យ បែរជាស្ត្រីម្នាក់ជាមេការ យកអាជ្ញាប័ណ ដែលបើកនៅខណ្ឌសែនសុខមកបង្ហាញ បំភ័ន្តភ្នែកទៅវិញ។
ប្រតិបត្តិការរបស់អាជ្ញាធរខណ្ឌ ការិយាល័យជំនាញបរិស្ថាន សង្កាត់ ចុះទៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។
តាមអ្វីដែលស្ត្រីម្នាក់ ជាអ្នកមើលការខុសត្រូវ សិប្បកម្ម ឃ្លាំងស្តុកអេតចាយខាងលើ បង្ហាញឯកសារ មិនប្រក្រតី ដែលមានឈ្មោះ អួង ម៉េងហុង ភេទប្រុស ជាថៅកែ ឃ្លាំង តែអាជ្ញាប័ណដែលយកមកបង្ហាញពេលនេះ ជាអាជ្ញាប័ណ ប៉ាតង់ បើកអាជីវកម្ម នៅផ្លូវឌួងងៀប ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ទៅវិញទេ យកមកបង្ហាញ វាជារឿងមួយមិនត្រឹមត្រូវ ឯកសារបើកអាជីវកម្មនៅខណ្ឌសែនសុខ តែមកបើក នៅក្នុងខណ្ឌពោធិ៍សែនជ័យ ។
ក្នុងការងារដឹកនាំកម្លាំង ជំនាញចុះពិនិត្យ ទីតាំងឃ្លាំងអេតចាយ ដ៏ធំសម្បើមខាងលើ ដឹកនាំដោយ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ការិយាល័យបរិស្ថាន ដល់ទីតាំងខាងលើ តែមិនមានវត្តមានថៅកែឡើយ មានស្ត្រីវ័យក្មេង២នាក់ ចេញមុខមកអះអាងថា ខ្លួនជាអ្នកចេញមុខដោះស្រាយ រាល់ផលប៉ះពាល់ ។
អាជ្ញាធរខណ្ឌ សង្កាត់ ខណៈដែលចុះពិនិត្យលើ ទីតាំង ដាក់ស្តុក បាវអេតចាយ រញ៉េរញ៉ៃ តាមផ្លូវ ដុតកាកសំណល់ ជាតិប្លាស្ទិច ផ្សែងហុយពេញវាល ត្រូវបាន ជំរុញ និងទុកឲ្យឱកាសឲ្យ៣ថ្ងៃ ដើម្បីរើបាវ អេតចាយចេញ រៀបចំសណ្តាប់ធ្លាប់ ឡើងវិញ ហាមដុតកាកកសំណល់ប្លាស្ទិច បង្កឲ្យភាយក្លិន និងទាមទារឲ្យម្ចាស់ ថៅកែទីតាំងយកឯកសារ អាជ្ញាប័ណ ប៉ាតង់ បង្ហាញអាជ្ញាធរ ឲ្យបានត្រឹមត្រូវ ជៀសវាង ឯកសារ នៅខណ្ឌសែនសុខ ដល់មកបើករកស៊ីនៅខណ្ឌពោធិ៍សេនជ័យ ដូចជាលេងសើចពេកហើយ ។
គួរបញ្ជាក់ផងដែរថា ស្របពេលដែលកម្លាំងចម្រុះ ខណ្ឌចុះទៅ ឃើញវត្តមាន មនុស្សមួយក្រុម ដែលប្រាប់ថា ក្រុមគេជាពន្ធដា ចុះទៅមុនកម្លាំងអាជ្ញាធរទៅដល់ទៀត មួយសន្ទុះក្រោយមក កម្លាំងទាំងនោះ នាំគ្នាបើកម៉ូតូចេញទៅបាត់អស់ ខំតែអរស្មានថាជួយចុះមកធ្វើការរឿង បរិស្ថាន សណ្តាប់ធ្នាប់ ពិនិត្យលើឯកសាររដ្ឋបាល តាមពិតមិនដឹងជាពន្ធដាខាងណាផង ៕










មតិយោបល់