ព្រះសីហនុៈ ថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៦:៣០នាទី កម្លាំងការិយាល័យគ្រប់គ្រង់អាវុធជាតិផ្ទុះ សហការជាមួយ កម្លាំងចរាចរផ្លូវគោក និងកម្លាំងអន្តរាគមន៍ បានចុះធ្វើការឆែកឆេរអាវុធ នៅគោលដៅមុខរាត្រីសំណាង ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជាលទ្ធផលបានឆែកឆេររថយន្ត ចំនួន ៨០គ្រឿង និង បានណែនាំបក់កញ្ចក់ខ្មៅចំនួន ២៥គ្រឿង ។
សភាពការណ៍មុនពេលឆែកឆេរ និងក្រោយពេលឆែកឆេរពុំមានអ្វីគួរអោយកត់សំគាល់ឡើយ៕
ព័ត៌មានជាតិ
មតិយោបល់