ព្រះសីហនុៈ យុវជន កាក់ គា អាយុ ១៨ឆ្នាំ ជាជនរងគ្រោះ ដែលនៅរស់រានមានជីវិត ក្រោយពីជាប់ក្នុងគំនរថ្មជាង២ថ្ងៃកន្លះក្នុងការដួលរលំអគារ ៧ជាន់នៅខេត្តព្រះសីហនុ កន្លងមកគាត់ចង់រៀនជំនាញជាជាងជួសជុលក្រោយចេញពីមន្ទីរពេទ្យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងមានផ្តល់អាហារូបករណ៍ជូនប្អូនសម្រាប់ការសិក្សារហូតដល់ចប់ ក្រោយពេលបញ្ចប់ការសិក្សាក្រសួង នឹងជួយរកការងារឲ្យធ្វើឬជួយប្រឹក្សាយោបល់ ក្នុងការបង្កើតមុខរបរជូនប្អូនផងដែរ។
ជំនាញជួសជុលរួមមាន៖
-ជួសជុលរថយន្ត
-ម៉ាស៊ីនធុនតូចម៉ាស៊ីនត្រជាក់
-ទូរទឹកកកគ្រឿងអគ្គិសនីគ្រឿងអេឡិចត្រូនិកក្រឡឹង
-ផ្សារដែកកាត់វ៉ែនតាអ៊ុបទិក និងមានជំនាញផ្សេងៗទៀតជាច្រើន។
គ្រឹះស្ថានបណ្តុះបណ្តាលទូទាំងរាជធានី-ខេត្ត នឹងរង់ចាំប្អូនក៏ដូចជាយុវជនដ៏ទៃទៀតដ;ម្បីផ្តល់នូវជំនាញវិជ្ជាជីវៈមួយជូន
សូមប្អូនទាក់ទងតាមលេខទូរស័ព្ទ៖ ០១៧ ៧៤ ៧៧ ៧៣ / ០១០ ៧៤ ៧៧ ៧៣
សូមបងប្អូនជួយជូនដំណឹងទៅគាត់ផង៕ ប្រភពគេហទំព័រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
មតិយោបល់