ព័ត៌មានជាតិ

ឆេះ​ឡានក្រុង​នៅ​ឥណ្ឌា​សម្លាប់​មនុស្ស 7 នាក់​

​ឡានក្រុង​មួយ​ដែល​បាន​ធ្វើដំណើរ​ពី​ទីក្រុង Bangalor ទៅ​កាន់​ទីក្រុង Mumbai ជាមួយនឹង​អ្នកដំណើរ​ជាង 40 នាក់​បាន​ជួប​គ្រោះថ្នាក់​អកុសល​មួយ​ដោយ​អគ្គិ​ស​ភ័យ​បាន​ឆាបឆេះ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​
India
​អ្នកដំណើរ​ជាច្រើន​នាក់​និង​អ្នកបើកបរ​បាន​ព្យាយាម​រត់​ចេញពី​រថយន្ត​ដែល​កំពុង​ឆេះ​នៅពេលដែល​មនុស្ស 7 នាក់​ចុងក្រោយ​មិន​អាច​រត់​រួច​ពី​គ្រោះថ្នាក់​នេះ​នោះ​ទេ​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ពេល​ដែល​ឡានក្រុង​មួយ​នេះ​បាន​បើក​ទៅ​បុក​ពំនុះ​ទ្រូងផ្លូវ​ហើយ​បាន​ធ្វើឲ្យ​ធុងសាំង​ឆាបឆេះ​តែម្តង​។​ហេតុការណ៍​ស្រដៀង​គ្នា​នេះ​ធ្លាប់បាន​កើតឡើង​ម្តង​ដែរ​កាលពី​ចុងខែ​មុន​ដែល​បាន​សម្លាប់​មនុស្ស 42 នាក់​។​អ្នកដំណើរ​ភាគច្រើន​កំពុងតែ​លង់លក់​នឹង​មិន​បានដឹង​ពី​ហេតុការណ៍​នោះ​ទេ​រហូត​ទាល់តែ​ដល់​ពេលលឺ​សម្លេង​វាយ​បំបែក​កញ្ចក់​បង្អូច​នៃ​អ្នកដំណើរ​ផ្សេង​ទៀត​។​
​គួរ​រំលឹកថា​នៅ​ឆ្នាំ 2008 មនុស្ស 60 នាក់​ក៏​បាន​ស្លាប់​ដោយសារ​ការ​អគ្គិ​ស​ភ័យ​ឆាបឆេះ​ឡានក្រុង​មួយ​ដែរ​នៅ​រដ្ឋ Uttar Pradesh ៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

ប្រភព៖ BBC

មតិយោបល់