ព័ត៌មានជាតិ

Huawei​ រក​ចំណូល​បាន​ជិត ​$១២​ពាន់​លាន​​ ​ពី​ការ​លក់​ស្មាតហ្វូន​

Huawei ជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយរបស់ចិន ដែលបច្ចុប្បន្នកំពុងអង្គុយនៅលើកៅអ៊ីទី២ នៃក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខាទូរគមនាគមន៍ធំជាងគេ​នៅក្នុងពិភពលោក បន្ទាប់ពីក្រុមហ៊ុន Ericsson និងជាក្រុមហ៊ុនស្មាតហ្វូនធំលំដាប់កំពូលនៅក្នុងប្រទេសចិន និងពិភពលោក​ផងដែរ។

A man walks past a logo during the presentation the Huawei's new smartphone, the Ascend P7, launched by China's Huawei Technologies in Paris

នៅក្នុងឆ្នាំ ២០១៤ កន្លងទៅនេះ ប្រាក់ចំណូលដែលបានមកពីការលក់ សម្រាប់ក្រុមហ៊ុននេះ បានកើនឡើង ១៥ភាគរយ ស្មើនឹង ៤៦ពាន់លាន​ដុល្លារ​អាមេរិក ហើយក្រុមហ៊ុនបានរំពឹងថា វានឹងកើនឡើងដល់ ៧០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០១៨ ខាងមុខ។
ប្រាក់ចំណូល Huawei ដែលបានមកពីការលក់ស្មាតហ្វូននៅក្នុងឆ្នាំ ២០១៤ កើនឡើង ៣៣ភាគរយ ជិត ១២ពាន់លានដុល្លារ​អាមេរិក ជាមួយនឹង​ការ​លក់ស្មាតហ្វូនបាន ៧៥លានគ្រឿង។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ Huawei កំពុងតែជ្រៀតចូលទីផ្សារប្រទេសកម្ពុជាបន្ដិចម្ដងៗ តាមរយៈ​ការលក់ស្មាតហ្វូនម៉ូដែលថ្មីៗ ហើយ​ក៏មាន​ការ​គាំទ្រខ្លាំងពីសំណាក់​អ្នកប្រើផងដែរ៕

វីដេអូ Huawei Watch៖

មតិយោបល់