ត្បូងឃ្មុំៈ កម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ បានចុះធ្វើឃាត់ខ្លួនម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈទៅលើក្មេងស្រី។
ជនសង្ស័យឈ្មោះយ៉ង រតនា ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករធ្វើលូដាក់តាមដងផ្លូវជាតិលេខ៧ ស្នាក់ នៅភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានចាប់បង្ខំរំលោភទៅលើជនជនរងគ្រោះ ឈ្មោះច.ថ.ស.ហ ភេទស្រី អាយុ១៤ឆ្នាំជាតិខ្មែរ រស់នៅខេត្តត្បូងឃ្មុំ។
ការឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង០១ និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំដោយមានបញ្ជាពីលោក ហាក់.សៀកលីមព្រះរាជអាជ្ញារងសា លាដំបូងខេត្តត្បូងឃ្មុំ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ កសាងសំណុំរឿងបញ្ជូនបន្តទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធី៕
មតិយោបល់