ព័ត៌មានជាតិ

រថយន្តនីសាន់បើកបុកគូទរថយន្តធុនធំ ដែលឈប់នៅចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាត និងរបួសមនុស្សម្នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរងយន្តនីសាន់ ណាវារ៉ាមួយគ្រឿង បើកបុកគូទរថយន្តធុនធំ ដែលកំពុងឈប់ចតលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងរងរបួសមនុស្សម្នាក់។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តម៉ាក NISSAN ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2W-6420 បើកបរក្នុងទិសដៅពីត្បូងទៅជើងរហូតមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុកគូទរថយន្តដឹកថ្មម៉ាប ដែលពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0869 កំពុងឈប់ចតលើចិញ្ចើមផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យខូចខាតរថយន្តខ្លួនឯងផ្នែកខាងមុខយ៉ាងដំណំ និងរងរបួសមនុស្សម្នាក់ផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងនិងឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ចុងក្រោយបញ្ចប់រឿងត្រឹមយកទៅជួសជុលរៀងខ្លួន មិនមានអ្នកណាសងអ្នកណាឡើយ៕

មតិយោបល់