បន្ទាប់ពីប្រមូលទិន្នន័យព័ត៌មានបញ្ចូលគ្នា ជាមួយនឹងតួប្រណាំងឡាន លោក Paul Walker ដែលបានស្លាប់ទៅហើយនោះ ថ្មីៗនេះទំហំទឹកប្រាក់របស់តារាសម្តែងរូបនេះ ត្រូវបានប្រកាសជាផ្លូវការ នោះគឺ ចំនួន ២៥ លានដុល្លារ ជាចំនួនដែលទុកឲ្យកូនស្រីស្រីតែម្នាក់គត់។
ព័ត៌មានសាកល្បងរបស់ Paul Walker ត្រូវបានគេបញ្ចូនទៅកាន់តុលាការ Santa Barbara កាលបីថ្ងៃទី ២៨ ខែ មករា កន្លងទៅ ។
តាមរបាយការណ៍ពិសេសរបស់ E! បានឲ្យដឹងថា ទ្រព្យសម្បត្តិទាំងមូល របស់ Paul ដែលតម្លៃ ឬចំនួន ២៥ លានដុល្លារនោះ គឺជាមរតកដែលត្រូវទុកឲ្យកូនស្រីខ្លួនតែម្នាក់គត់របស់គាត់។
បច្ចុប្បន្ននេះ ដោយនាង Meadow ទើបតែមានអាយុ ១៥ ឆ្នាំ ដូចច្នេះទ្រព្យសម្បត្តិរបស់ Paul Walker ដែលបន្សល់ទុកឲ្យក្រោយពីការស្លាប់នោះ នឹងត្រូវរក្សាទុក និងគ្រប់គ្រងដោយម្តាយរបស់ Paul ។ម្យ៉ាងវិញទៀត បើសិនជាងនាង មានអាយុ ១៨ ឆ្នាំ នោះទ្រព្យទាំងនោះ នឹងក្លាយជារបស់នាង ។
ខាងតុលាការខាងលើ បាននិយាយថា តារាសម្តែងហូលីវ៉ូតដែលបានចែកឋានទៅ ដោយសារគ្រោះថ្នាក់ចរាចរណ៍មិនដឹងមុខ បានធ្វើបញ្ចីមរតកតាំងពីឆ្នាំ ២០០១ នៅពេលដែលគាត់បានក្លាយជាផ្នែកមួយ នៃតារាហូលីវ៉ូត ។នាង Meadow Walker គឺជាកូនស្រីតែម្នាក់គត់ របស់ Paul ដែលមានជាមួយនឹងអតីតមិត្តស្រី Rebecca Soteros ដោយគូស្នេហ៍នេះបានស្វាគមន៍នាង ក្នុងឆ្នាំ ១៩៩៨ ហើយកូនស្រីនេះបានទៅរស់នៅជាមួយនឹងម្តាយរបស់គាត់នៅហាវ៉ៃ ។ក៏ប៉ុន្តែ ចាប់តាំងពីថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១២ លោក Paul Walker បានសម្រេចចិត្ត គ្រប់គ្រងយ៉ាងពេញលេញទៅលើកូនស្រីរបស់ខ្លួន។
មុននឹងឯកសារនេះផ្សាយចេញ ជាផ្លូវការ ក៏មានបញ្ហាជម្លោះរឿងទ្រព្យសម្បត្តិនេះដែរ ដោយមិត្តស្រីថ្មីរបស់ Paul Walker នាង Jasmine Pilchard Gosnell នាងបានរៀបការជាមួយនឹង តារារូបនេះ ៧ ឆ្នាំ ទ្រព្យសម្បត្តិនេះគួរជារបស់នាងបន្ទាប់ពីគាត់ស្លាប់ នេះបើតាមសម្តីនាងបាននិយាយ៕
មតិយោបល់