ព័ត៌មានជាតិ

តៃកុងងោកបើករថយន្តឡើងសួនច្បារក្រឡាប់ចាក់ទំនិញចោលពេញផ្លូវ

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមួយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៥នាទីព្រឹក នៅលើផ្លូវជាតិលេខ6 ចន្លោះស្ពាន២១-២២ ត្រង់ចំណុចភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តម៉ាកហ៊ិនដាយ ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខភ្នំពេញ 3D-2668 បើកបរដោយឈ្មោះ ហ៊ឹម សុខណូវ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានងងុយដេក(ងោក)បណ្ដាលឲ្យរថយន្តរ៉េចង្កូតទៅបុកសួនច្បារ ហើយរថយន្តបានក្រឡាប់លើសួនច្បារចាក់ទំនិញពេញផ្លូវ តែពុំមានរបួសដល់មនុស្សទេ៕

មតិយោបល់