ព័ត៌មានជាតិ

យក​ដំបង​វាយ​កូន​បាល់​សម្លាប់​កូន​ខ្លួន​ឯង​នៅ​កន្លែង​ហ្វឹកហាត់​កីឡា​

​យោងតាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា សមាគម​ន៍​មួយ​បានរ​ង់​នូវ​ការ​រង្គោះរង្គើ​យ៉ាងខ្លាំង បន្ទាប់ពី​មាន​ករណី​ឪពុក​សម្លាប់​កូន​ឯង​នៅ​កន្លែង​ហាត់​កីឡា​វាយ​កូន​បាល់ cricket ។ ក្មេង​អាយុ ១១ ឆ្នាំ​រូប​នោះ​រស់នៅក្នុង​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី​ត្រូវបាន​ក្រុម​គ្រូពេទ្យ​ធ្វើ​ការសង្គ្រោះ​បន្ទាន់​នៅ​នឹង​កន្លែងកើតហេតុ ប៉ុន្តែ​គាត់​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​។ ឪពុក​របស់​ខ្លួន​ចិត្តឃោឃៅ​អាយុ ៥៤ ឆ្នាំ​រូប​នោះ​ត្រូវបាន​ប៉ូលិស​បាញ់ ហើយក៏​បាន​ស្លាប់​ដូចគ្នា​ក្រោយពេល​ដែល​បញ្ចូនទៅ​ដល់​មន្ទីរពេទ្យ​។ Rosie Batty ជា​ម្តាយ​របស់​ក្មេង​រងគ្រោះ​បាន​និយាយថា ប្តី​របស់​ខ្លួន​មិន​ដែល​រស់នៅ​ជាមួយ​ពួកគេ​ជា​យូរ​ឆ្នាំ​មកហើយ​។ នៅពេល​ដែល​ក្មេងប្រុស​រងគ្រោះ​បាន​ឃើញ​កូន​របស់​ខ្លួន​នៅឯ​សាលា​ក៏​សុំ​ការអនុញ្ញាត​ដើម្បី​ទៅ​មើល​ឪពុក​របស់​ខ្លួន​។ ក្រោយមក Rosie Batty បាន​អនុញ្ញាត​តាម​សំណើរ​កូនប្រុស​ជា​ទី​ស្រឡាញ់​របស់ខ្លួន ដោយ​មិន​នឹក​ស្មានថា​មាន​ហេតុ​ការ​នេះ​កើតឡើង​នោះទេ​។ ប៉ុន្តែ​សូម​បញ្ជាក់​ផង​ដែល​ថា ជនដៃដល់​រូប​នេះ​គ្មាន​ផ្ទះសំបែង ហើយក៏​អាច​ទទួល​រង​នូវ​ជម្ងឺផ្លូវចិត្ត​ពេលដែល​បាន​ជួប​កូន​របស់​ខ្លួន​៕​
cricket-bat
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់