ភ្នំពេញៈ កាលពីវេលាម៉ោង ២និង៤០នាទីឈាមចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ក្មេងស្ទាវ ២នាក់រងរបួសធ្ងន់មួយស្រាលមួយ បន្ទាប់ពីជិៈម៉ូតូលឿនទៅបុករថយន្តពីក្រោយ ដោយសារខ្លាចក្មេងស្ទាវមួយក្រុមទៀតកាប់ បង្កការភ្ញាក់ផ្អើលត្រង់ចំណុចស្តុបឌុយម៉ិច ផ្លូវលេខ១០៩ កែង និងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនរងគ្រោះទី១មានឈ្មោះ គា ទី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដេរកៅអីសាឡុង នៅជិតផ្សារអូរឫស្សី រស់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងជនរងគ្រោះទី២ដែលរងរបួសធ្ងន់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ អ្នកទាំងពីរជិះម៉ូតូឌ្រីមសង់ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GV-6762។
ដំណើររឿង៖ មុនដំបូងឡើយរូបគេ និងមិត្តភ័ក្តចំនួន ៨នាក់ បាននាំគ្នាចូលរាំលេងក្នុងក្លឹប ហ្គោល ម្តុំផ្សារដីហ៊ុយពេលដែលកំពុងរាំលេងរូបគាត់ ក៏ក្រឡេកភ្នែកមើលទៅក្មេងស្ទាវមួយក្រុមទៀត ដែលមានគ្នា ៧ទៅ ៨នាក់ រាំក្បែរនោះ ហើយរូបគាត់មិនចាប់អារម្មណ៍ថា ពួកគេគុំវ៉ៃសោះ ខណៈពេលដែលចេញមកវិញពួកគាត់ក៏បំបែកគ្នាទៅផ្ទះរៀងៗខ្លួន ជិះម៉ូតូចេញេពីក្លឹបបានបន្តិច ស្រាប់តែក្រុមក្មេងស្ទាវនោះ ជិះម៉ូតូ ៥ទៅ ៦គ្រឿង ដេញកាប់រូបគេទាំង ២នាក់បើករត់ទាំងភ័យស្លន់ស្លោរ រហូតដល់កន្លែងកើតហេតុខាងលើ ក៏បុករថយន្តព្រូសមិនចាំស្លាកលេខ បណ្តាលឲ្យដួលរងរបួសធ្ងន់មួយស្រាលមួយ ភ្លាមៗរថយន្តដែលជនរងគ្រោះបុកក៏បានបើកចេញទៅបាត់ ព្រមទាំងក្មេងស្ទាវដែលដេញកាប់ក៏បោះដាវចោលចំនួន ២ដើមនៅកន្លែងកើតហេតុ ចំណែកម៉ូតូរបស់ជនរងគ្រោះរងការខូចខាត បែកកុងទ័រ និងបែកការទែម៉ាស៊ីនហូរប្រេងចេញមកក្រៅខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះដល់ទីតាំងហៅរថយន្តសាមុយ ដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីពេទ្យ ដោយឡែកជនរងគ្រោះម្នាក់ទៀតដែលរងរបួសស្រាល ឲ្យទៅប៉ុស្តិ៏នគរបាលរដ្ឋបាលមនោរម្យ ដើម្បីសួរនាំកំណត់មុខសញ្ញាជនសង្ស័យ តាមចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់