ព័ត៌មានជាតិ

សិស្សសាលាម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: នៅវេលាម៉ោង ៣ និង៣០នាទីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ សមត្ថកិច្ច បានចុះស្រាវជ្រាវបង្ក្រាប
តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្ដាល។

ដោយកម្លាំងអធិការដ្ឋានក្រុងតាខ្មៅ និងប៉ុស្ដិ៍រដ្ឋបាលព្រែកឬស្សី សហការជាមួយកម្លាំងការិយាល័យព្រហ្ម ទណ្ឌកម្រិតស្រាលបានធ្វើការ
ស្រាវជ្រាវ ឃាត់ខ្លួនឈ្មោះ សេង ថមមី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្ដកណ្ដាល ពីបទហិង្សាដោយចេតនា ប្រកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ប្រព្រឹត្ដនៅចំណុចភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។

អនុវត្តតាមដីកាលេខ២៣៨ ដកបចខ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ របស់លោក ផូង វណ្ណ ចៅក្រមជំនុំជម្រះនៃសាលាដំបូង ខេត្តកណ្ដាល។

ករណីនេះ ការិយាល័យជំនាញ បានបញ្ជូនជនជាប់ចោទទៅពន្ធនាគារ ចាត់ការតាមនីតិវិធី៕

មតិយោបល់