ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយ ប៉ះគ្នាជាមួយម៉ូតូ១គ្រឿង បណ្ដាលឲ្យយុវតីម្នាក់ស្លាប់បាត់បង់ជីវិត

កំពង់ស្ពឺ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដប៉ះជាមួយម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ កាលពីវេលាម៉ោង៦ និង ៤៧នាទីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៥៧-៥៨ ត្រង់ចំណុចភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ-លឿង ពាក់ស្លាកលេខភ្នំពេញ 3B-2678 មានសណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ 4A-0140 អ្នកបើកបរមិនស្គាល់ ឈ្មោះ (ចុះរត់គេចខ្លួនបាត់) ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចខាងលើ បានប៉ះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CJ-8557 អ្នកបើកបរឈ្មោះ ខូវ សុខនូវ ភេទស្រី អាយុ១៧ ឆ្នាំ នៅភូមិកាប់ទូក ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។

សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូខូចខាតស្រាល សមត្ថកិច្ចបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាហែង៕

មតិយោបល់