ព័ត៌មានជាតិ

មន្ត្រីប៉ូលិស ពាក់ស័ក្ដិ ៥ ម្នាក់ ចូលចតរថយន្តនៅខារ៉ាអូខេ KTVJ ក៏ជ្រុលបុកសន្តិសុខយាម បណ្ដាលឲ្យរបួសបាក់ជើង

ភ្នំពេញ: តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម នៅវេលាម៉ោង ៧ និង២០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយលេខ ៤៨៨ ក្នុងភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តមួយគ្រឿង បើកបរដោយមន្ត្រីប៉ូលិសម្នាក់ ពាក់ស័ក្ដិ ៥ មិនដឹងថា បម្រើការក្នុងអង្គភាពណា ឬមានតួនាទីអ្វីទេ បានចូលចតក្នុងខារ៉ាអូខេ KTVJ ជ្រុលទៅបុកសន្តិសុខយាមម្នាក់ បណ្តាលឲ្យរបួសបាក់ជើងខាងឆ្វេង។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។ ភ្លាមៗផងដែរ ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ ភាគីទាំងពីរ ត្រូវបានសមត្ថកិច្ច នាំខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីធ្វើការដោះស្រាយគ្នា តាមនិតីវិធី៕

មតិយោបល់