ស្ត្រីជនជាតិហុងកុង វ័យ ២១ ឆ្នាំម្នាក់ បានវាយប្រហារទៅលើអ្នកសារព័ត៌មាន ក្នុងគ្រោះថ្នាក់ចារាចរណ៍ មួយជាមួយនឹងគូស្នេហ៍របស់នាង ដែលត្រូវបានគេស្គាល់ត្រកូលថា Chen ដោយរថយន្ត Maserati តម្លៃ $226,000 បុកនឹងបង្កោលភ្លើង ចែងផ្លូវក្នុងទីក្រុងហុងកុង ដែលកើតឡើងកាលពីថ្ងៃទី ២៣ ខែ ធ្នូ កន្លងទៅនេះ។ទន្ទឹមជាមួយនឹងគ្នានេះដែរ ដោយនាងឃើញអ្នកសារព័ត៌មានថតនាង នាងក៏ចាប់យកកាមេរ៉ារបស់អ្នកសារព័ត៌មានមកកំទេចចោល ។ ប៉ូលិសបានធ្វើការព្រមាន និងធ្វើទៅតាមច្បាប់ បន្ទាប់ពីរកឃើញថា ការធ្វើដំណើររបស់គូស្នេហ៍ពោរពេញទៅដោយភាពស្រវឹងជោគ ។ ដោយឡែកខាងស្រីវិញ ត្រូវបានចោទ ពីបទល្មើសព្រហ្មទណ្ឌ ។
យើងយោងតាមសម្តីលោក Chen ដែលជាជនបង្ករគ្រោះថ្នាក់ បានឲ្យដឹងថា ពួកគេបានបើកបរ ពី Kowloon City Road មកកាន់ Sung Wong Toi Road តែចៃដន្យរថយន្តដែលធ្វើដំណើរខាងមុខខ្លួន ស្រាប់តែបន្ថយល្បឿន ខណៈដែលខ្លួកំពុងបើកលឿនផងនោះ ដើម្បីបញ្ជៀសការប៉ះទង្គិច ក៏រេចង្កូតទៅបុកបង្គោលភ្លើងតែម្តងទៅ៕

មតិយោបល់