ព័ត៌មានជាតិ

រថយន្ត​មួយ​គ្រឿង​បត់​ឆ្វេង​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក​ចំ​ជំ​ហៀ​ង​ខាងក្រោយ​រង​ការខូចខាត​ទាំងសងខាង​

​ភ្នំពេញ ៖ រថយន្ត​សន្តិសុខ​MSM​មួយ​គ្រឿង​កំពុងធ្វើដំណើរ​ជិត​មក​ដល់​ទីស្នាក់ការ​ក៏​បាន​ស៊ីញ៉ូ​បត់​ឆ្វេង​ឆ្លងផ្លូវ​ក៏​ត្រូវ​រថយន្ត​ទួរីស​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ចាប់​ហ្វ្រាំង​អូស​១៥​ម៉ែត្រ​បុក​ប៉ះ​រថយន្ត​សន្តិសុខ​MSM​ចំ​ពី​ជំ​ហៀ​ង​ខាងក្រោយ​ធ្វើអោយ​ខូចខាត​ទាំងសងខាង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២៨​ខែកក្កដា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​ទីស្នាក់ការ​សន្តិសុខ​MSM តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៧ ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​រថយន្ត​មួយគ្រឿង​ម៉ាក​នី​សាន់ ពណ៌​ស របស់​សន្តិសុខ​MSM ពាក់​ស្លាក​លេខ ភ្នំពេញ 2C-6724 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ ទិសដៅ​ពី​លិច​ទៅ​កើត ស្រាប់តែ​មក​ជិត​ដល់​ទី​សាក់​ការ រថយន្ត​ក៏​បាន​ស៊ីញ៉ូ​បត់​ឆ្វេង​ឆ្លងផ្លូវ ក៏​មាន​រថយន្ត​ទួរីស​មួយគ្រឿង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2S-1400 ធ្វើដំណើរ​ស្រប​ទិស​គ្នា​មក​ពី​ក្រោយ​ក្នុង​ល្បឿន​លឿន​ចាប់​ហ្វ្រាំង​អូស​១៥​ម៉ែត្រ​ជ្រុល​ទៅ​បុក​រថយន្ត​សន្តិសុខ​MSM​ចំ​ពី​ជំ​ហៀ​ង​ខាងក្រោយ​ធ្វើអោយ​រថយន្ត​ទាំង​២​គ្រឿង​រង​ការខូចខាត​ទាំងសងខាង​។​
​បន្ទាប់ពី​កើតហេតុ​ភាគី​ទាំងសងខាង​បាន​ធ្វើ​ការសម្របសម្រួល​គ្នា​ជាង​៣​ម៉ោង​ទើប​សម្រេច​អោយ​សមត្ថកិច្ច​វាស់វែង​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕
2014-07-28_115613

មតិយោបល់