ព័ត៌មានជាតិ

យុវជនម្នាក់ ជិះម៉ូតូបុកម៉ូតូដែលចតទុកក្នុងផ្ទះពលរដ្ឋ បណ្ដាលឲ្យរងរបួសធ្ងន់

ប៉ៃលិន: កាលពីវេលាម៉ោង០០ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ជិះម៉ូតូដួលដោយខ្លួនឯង នៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

អ្នកបើកម៉ូតូឈ្មោះ ជួន ចាន់ឌី ភេទប្រុស អាយុ ២០ ឆ្នាំមានទីលំនៅ នៅឃុំសាលាក្រៅ ស្រុកសាលាក្រៅបានបើកបរម៉ូតូ ម៉ាក ឌិចស៊ិនតឺ ពណ៌ខៀវ គ្មានស្លាកលេខ រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ កៀន សុរិយា ភេទ ប្រុស អាយុ១៩ ឆ្នាំ មានទីលំនៅ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ រងរបួសធ្ងន់។

មូលហេតុ៖ បណ្ដាលមកពីកត្តាមនុស្ស បើកបរហួសល្បឿនកំណត់ ជ្រុលចង្កូតទៅបុកបង្គោលចំណាំងស្លាក បណ្ដាលឲ្យបាក់ រួចជ្រុល ទៅបុកម៉ូតូដែលចតទុកក្នុងផ្ទះ និងរំលំសសរសំយ៉ាបផ្ទះ របស់ប្រជាពលរដ្ឋមួយទៀត។

បច្ចុប្បន្នម៉ូតូ ត្រូវបានផ្ងើទុកនៅផ្ទះរបស់ប្រជាពលរដ្ឋ រីឯជនរងគ្រោះទាំងពីរ ត្រូវបានសាច់ញាតិដឹកតាមម៉ូតូកង់បី យកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តប៉ៃលិន៕

មតិយោបល់