ព័ត៌មានជាតិ

ថៃ​ និង​ជប៉ុន​ ចាប់​ដៃ​គូ​សហរ​ការ​លើ​វិស័យ​សេដ្ឋ​កិច្ច​

ថៃ និង​ជប៉ុន បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​សហការ​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ​។​
​លោក ហ្ស៊ី​ន​ហ្សូ អាបេ នាយករដ្ឋមន្ត្រី​ជប៉ុន បាន​ជួបពិភាក្សា​ជាមួយនឹង​អ្នកស្រី យ៉ីង ឡាក់ នាយករដ្ឋមន្ត្រី​ថៃ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ នៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​។ ក្រោយពី​ជំនួប​ពិភាក្សា​រួច ជា​លទ្ធផល ប្រទេស​ទាំង​ពីរ​បាន​យល់ព្រម​បង្កើត​ទំនាក់ទំនង​សហរ​ការ​ល្អ​ទ្វេភាគី លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ដែល​មានឈ្មោះ​ថា កិច្ចព្រមព្រៀង​ដៃគូ​សហការ​សេដ្ឋកិច្ច ជប៉ុន​-​ថៃ (JTEPA)​។​
​ក្រៅពីនេះ ប្រទេស​ទាំង​ពីរ​ក៏​បាន​លើកឡើង​ថា នឹង​ពង្រឹង​ចំណងមិត្តភាព រក្សា​សន្តិសុខ​រវាង​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន ដោយ​នឹង​ជំរុញ​វិស័យ​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ាន​ឲ្យមាន​ភាព​ចម្រើនឡើង​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា លោ​កហ្ស៊ីន​ហ្សូ អាបេ មាន​ដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​ចំនួន ៣ ដែល​ស្ថិត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​នៅ​ក្នុង​នោះ​មាន​ថៃ ឥណ្ឌូនេស៊ី និង​វៀតណាម ដែល​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាង​ជប៉ុន និង​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​ឲ្យ​កាន់តែ​ល្អ​៕

Shinzo Abe-Yingluck

មតិយោបល់