ព័ត៌មានជាតិ

យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរចែកចាយ និងប្រើប្រាស់សារធាតុញៀន

កំពង់ឆ្នាំង: នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៤០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានបង្ក្រាបករណីជួញដូរចែកចាយ និងប្រើប្រាស់សារធាតុញៀន ត្រង់ចំណុចផ្លូវមុខហាងនុំប៉័ង យីហោ ហេង ចម្រើន ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

ក្នុងប្រតិបត្តិការនេះឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ពៅ សុភ័ក្រ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

វត្ថុតាងដកហូតរួមមាន៖
– ថ្នាំប្រភេទ ម៉ាទឹកកក ១៥កញ្ចប់ ធំ១កញ្ចប់
– ម៉ូតូ ១គ្រឿង
– ទូរស័ព្ទ ១គ្រឿង
– VISAកាត(អេស៊ីលីដា) គ្មានប្រាក់ចំនួន ១
– កាបូបស្ពាយ ១
– សម្ភារ:សម្រាប់វេចខ្ចប់ ១ចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួន កសាងសំណុរឿងបញ្ជូនទៅកាន់ ការិយាល័យជំនាញតាមនីតិវិធី៕

មតិយោបល់