សៀមរាបៈ នៅវេលាម៉ោង ១១និង០០នាទីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ មានករណីយុវជនម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ។
ជនរងគ្រោះឈ្មោះ ឡិម សិទ្ធ ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ខ្សែភ្លើងឆក់ស្លាប់នៅក្នុងផ្ទះ។
មូលហេតុ៖ ស្រវឹងស្រាយកខ្សែអំពូលភ្លើងកាន់ជាប់ និងខ្លួនហើយដោតឌុយក៏បណ្ដាលឲ្យឆក់ស្លាប់តែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ច ចុះត្រួតពិនិត្យធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារចរន្តអគ្គិសនីឆក់ស្លាប់ប្រាកដមែន រួចប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់