តាកែវៈ នៅវេលាម៉ោង ១២និង៣០នាទីឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ចំណុចផ្ទះរបស់ឈ្មោះ ខែម ម៉ៃ ភេទប្រុស អាយុ ៥៩ឆ្នាំ មានទីលំនៅភូមិព្រៃឈើទាលលើ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យខូចខាតសម្ភារៈរួមមាន៖
-ផ្ទះ៧x៨សង់អំពីឈើប្រកក្បឿងខូចខាតស្ទើរទាំងស្រុង
-ទូដាក់ខោអាវចំនួន០៥ទូ
-ក្តារងឿចំនួន០១
-តុឈើចំនួន០២
-ម៉ាស៊ីនដេរខោអាវចំនួន០១ និងម៉ាស៊ីនផុងចំនួន១
-កៅអីសាឡុងចំនួន០៦កៅអី
-ហង់ទេរចំនួន០២
-បង់អង្គុយចំនួន០១ឈុត
-ទូរស័ព្ទចំនួន០២គ្រឿង និងអាផែតចំនួន០១គ្រឿង
-ទូរទស្សន៍ចំនួន០១គ្រឿង
-ទូទឹកកកចំនួន០១គ្រឿង
-ប្រាក់រៀលចំនួន១៦០០០០០រៀល (មួយលានហុកសិបម៉ឺនរៀល) ។
មូលហេតុ៖ ផ្ទុះសេរខ្សែភ្លើង។
ក្នុងពេលកើតហេតុកម្លាំងជំនាញ របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសោម បានចុះមកពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ទឹកចំនួន០២ឡាន៕
មតិយោបល់