បាត់ដំបងៈ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង៦និង ០០ នាទី នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាម យោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមទាំង យោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរ បាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកជំនាញ កម្លាំងអន្តរាគមន៍ រួមជាមួយកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលធ្វើការ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះស្វឿង ប៉ាវ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ពាក់ព័ន្ធករណីអំពើលួច មានស្ថានទម្ងន់ទោស (គាស់លំនៅ ដ្ឋានលួចទ្រព្យសម្បត្តិ) ។
សូមជម្រាបជូនថា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ ជា លី ភេទប្រុស អាយុ៧៤ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានជនសង័្សយ មិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាព គាស់ទម្លាយចូលលួចយកទ្រព្យសម្បត្តិ ពីក្នុងលំនៅដ្ឋាន ដែលទ្រព្យសម្បត្តិនោះរួមមាន៖ -ទូរសព្ទដៃចំនួន ០៣ គ្រឿង
-ប៉ុស្តិ៍ផ្សារដែក ចំនួន ០១គ្រឿង ។
នៅក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ ពាក្យបណ្តឹងចូលទៅសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ហើយឆ្លងតាមរយៈការ ស្រាវជ្រាវស៊ើបអង្កេត សមត្ថកិច្ចឈានទៅកំណត់មុខសញ្ញាបាន និងធ្វើការឃាត់ខ្លួនតែម្តង ។
ជាមួយនឹងការឃាត់ខ្លួននេះ សមត្ថកិច្ចដកហូតបាន ទូរសព្ទដៃចំនួន០៣ គ្រឿង និងប៉ុស្តិ៍ផ្សារ ដែកចំនួន ០១គ្រឿងជារបស់ជនងគ្រោះ ដែលបាត់បង់នោះមកវិញ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវនគរបាលក្រុងបានរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ អនុវត្តបន្តតាមនីតិវិធីច្បាប់ រីឯទ្រព្យសម្បត្តិបនប្រគល់ជូនម្ចាស់វិញ ៕
មតិយោបល់