ព័ត៌មានជាតិ

រថយន្តកូរ៉េមួយគ្រឿងក្រឡាប់ផ្ងារជើង

ភ្នំពេញ: រថយន្ដទ្រុងកូរ៉េមួយគ្រឿង តៃតុងបើកលឿ បណ្ដាលឲ្យរេចង្កូត ក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង៦ និង០០នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្តកូរ៉េខាងលើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-5402 បើកដោយបុរសម្នាក់ រួមដំណើរមនុស្ស២នាក់ទៀត។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើបានបើក តាមបណ្តោយផ្លូវជាតិលេខ៦អា ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុ បានរេចង្កូតធ្លាក់ចិញ្ចើមផ្លូវ បណ្ដាលឲ្យក្រឡាប់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទៅដល់ត្រួតពិនិត្យមើល ហើយបានឲ្យម្ចាស់ហៅរថយន្តស្ទូច យកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់