ព្រះសីហនុៈ ពលរដ្ឋបានរាយការណ៍ប្រាប់ Post News ថា នៅខេត្តព្រះសីហនុ ចាប់ពីវេលាម៉ោង ៣ និង០០នាទីទៀបភ្លឺ ឈានចូលថៃ្ងទី៣ ខែកក្កដា ឆ្នាំ២០១៩ ភ្លៀងបានធ្លាក់ចុះក្នុងកម្រិត ៥៣មម បណ្តាលឲ្យមានការលិចលង់។
ករណីនេះ ពលរដ្ឋសំណូមពរតាមរយៈសារព័ត៌មាន Post News ឲ្យលោក គួច ចំរើន អភិបាលទើបតែទ្បើងកាន់តំណែងថ្មី មេត្តាជួយដោះស្រាយបញ្ហាខាងលើផង កុំឲ្យមានជំនន់ជន់លិចផ្លូវ បង្កផលលំបាកដល់ការធ្វើចរាចរណ៍នៅក្នុងខេត្ត៕
មតិយោបល់