ព័ត៌មានជាតិ

បាក់រលំឃ្លាំងទៀតហើយ! សំណង់ឃ្លាំងរបស់អាជីវករជនជាតិចិនមួយកន្លែងបានរលំរាបដល់ដី នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ ករណីបាក់សំណង់ឃាំ្លងសង់ពីដែកមួយកន្លែងរបស់អាជីវករជនជាតិចិនរលំរាបដល់ដី ស្ថិតនៅតាមផ្លូវបេតុង ចុះពីចំណោតលោកយាយម៉ៅ ទៅភូមិថ្មី សង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅថ្ងៃត្រង់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ។

សូមបញ្ជាក់៖ ករណីខាងលើនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសទេ ចំពោះសំណង់ឃ្លាំងសង់ពីដែកនេះ មិនទាន់មានប្រភពច្បាស់លាស់ថា មកពីមូលហេតុអ្វីបានជាបាក់រលំដូច្នេះទេ ៕

មតិយោបល់