ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Justin Bieber ត្រូវ​គេ​ប្ដឹង​ក្នុង​ជម្លោះ​ក្លិប​រាត្រី​

​តារាចម្រៀង​សញ្ជាតិ​កាណាដា Justin Bieber ត្រូវបាន​បុរស​ម្នាក់ ចោទ​ប្ដឹង​ថា បាន​វាយ​មកលើ​ផ្ទៃមុខ​របស់គាត់ ក្នុង​ជម្លោះ នៅ​ក្លិប​រាត្រី​មួយ ដោយសារ​តែ​ភាពស្រវឹង​។​
​លោក Wayne Rennalls វ័យ ២២​ឆ្នាំ បាន​ប្តឹង​តារាចម្រៀង​វ័យ ១៩​ឆ្នាំ Justin Bieber ដោយ​ទាមទារ​សំណង​ឲ្យចេញ​សង​ថ្លៃ​ថ្នាំ​ព្យាយាល និង​ទាមទារ​សំណង​មួយ​ចំនួន​ទៀត​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា Justin Bieber ត្រូវបាន​គេ​និយាយថា ជា​តារាចម្រៀង​ដែល​មាន​រឿងរ៉ាវ និង​ជម្លោះ​វាយតប់​ច្រើន​បំផុត​ប្រចាំឆ្នាំ ២០១៤ ដោយ​កាលពី​ខែសីហា​កន្លងទៅនេះ Justin Bieber និង​អង្គរក្ស​របស់​ខ្លួន​បាន​វាយ​អ្នក​ថតរូប ព្រមទាំង​បំផ្លាញ​ម៉ាស៊ីន​ថត​ទៀតផង​៕​
justin-bieber-kicked-a-man-lead

មតិយោបល់