ព័ត៌មានជាតិ

តុលាការចេញសេចក្ដីថ្លែងការណ៍ ពាក់ព័ន្ធសំណុំរឿងកូនប្រសារឧកញ៉ា ហេង សៀ ក្រោយបុគ្គលរូបនេះទទួលស្គាល់និងសុំទោសសាធារណៈ

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ពាក់ព័ន្ធទៅនឹងសំណុំរឿងបុគ្គលឈ្មោះ ឃន ឈុនដារ៉ា កូនប្រសារឧកញ៉ា ហេង សៀ ក្រោយបុគ្គលរូបនេះទទួលស្គាល់និងសុំទោសសាធារណៈ ដែលបានចែកចាយរូបអាសអាភាស ដើម្បីបំផ្លាញកិត្តិកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបានបញ្ជូនខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី ក្រោយចាប់ខ្លួនពាក់ព័ន្ធការចែកចាយរូបភាព អាសអាភាសបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា។

កូនប្រសាររបស់ឧកញ៉ា ហេង សៀ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe៕

មតិយោបល់